ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំពិនិត្យ ផែនការយុទ្ធសាស្ត្រសវនកម្មផ្ទៃក្នុងរបស់ អគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភា
ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំពិនិត្យ ផែនការយុទ្ធសាស្ត្រសវនកម្មផ្ទៃក្នុងរបស់ អ.ពស
=======
នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ ស្តីពីការពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រសវនកម្មផ្ទៃក្នុងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា (អ.ពស) ២០២១-២០២៣ និងផែនការសវនកម្មផ្ទៃក្នុងប្រចាំឆ្នាំ២០២១ នៅសាលប្រជុំពិសេសជាន់ក្រោម វិមានព្រឹទ្ធសភាដោយមានការអញ្ជើញចូលរួមពីអគ្គនាយក អគ្គនាយិកា នៃអគ្គនាយកដ្ឋានទាំង៥ អគ្គាធិការ និងថ្នាក់ដឹកនាំអង្គភាពសវនកម្មផ្ទៃក្នុង។